ចេញផ្សាយ ២៧ កុម្ភៈ ២០១៩
316
ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ: ព្រឹកថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៩
ស្ថានីយផលិតទឹកពិសាភូមិយើងរបស់សហគមន៍កសិកម្មឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារត្រូវបានសម្ភោធដាក់អោយដំណើរការក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តក៏ដូចជាប្រធានមន្ទីរ អជ្ញាធរភូមិ ឃុំ ស្រុកជាច្រើនរូបទៀត។ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ការសម្ភោធដាក់អោយប្រើប្រាស់ស្ថានីយ៍ផលិតទឹកពិសានេះ គឺស្របនិងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះបញ្ហាប្រឈមនិងការខ្វះទឹកនៅរដូវប្រាំងនេះ។ឯកឧត្តមបន្តថាបើទោះបីជាខេត្តព្រះវិហារមិនទាន់ប្រឈមនិងបញ្ហាខ្វះទឹកក៏ដោយ ក៏យើងត្រូវត្រៀមលក្ខណះរកប្រភពទឹកអោយហើយផងដែរ។