ស្រុកគូលែន ខេត្តព្រះវិហារ ៖ ថ្ងៃ ព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ពស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួម មហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្ម សាមគ្គីភ្នំពេជ្របុរី លទ្ធផលសម្រេចបាន៖ ចំណូលសរុប ៖១៧១.៨៥៨.០០០៛ ចំណាយសរុប ៖៧០.៩៥២.៤០០៛ ប្រាក់ចំណេញសុទ្ធ៖១០០.៩០៥.៦០០៛ មានភាគហ៊ុនសរុប ១០.៨៨០ ហ៊ុន ប្រាក់ភាគលាភទទួលបានក្នុងមួយហ៊ុន ២.៧០០៛ សហគមន៍កសិកម្ម មានដើមទុនសរុប ៖៣៤៩.២៨៩.៣០០៛