មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីទិវាសិទ្ធិនារីលើកទី១០៨
ចេញ​ផ្សាយ ០៩ មីនា ២០១៩
257
ក្រុងព្រះវិហារ÷ ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីលើកទី១០៨ ក្រោមប្រធានបទ<លើកកម្ពស់សមភាពយេឌ័រ និងការគពាសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស>ក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ និងភរិយា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យាជាស្ត្រីចំនួន៣០នាក់។ ក្នុងពិធីនោះដែរលោកប្រធានមន្ទីរបានជូនវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីរាជការនិងកិច្ចសន្យាជានារីទាំងអស់ និងបានទទួលទានអាហារថ្ងៃត្រង់ទងអស់គ្នានៅភោជនីយដ្ឋានលី ហួត យ៉ាងសប្បាយរីករាយ។
ចំនួនអ្នកចូលទស្សនា
Flag Counter