សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុនហ្គោលដេនរាយ៍(ខេមបូឌា) ខូអិលធិឌី
ចេញ​ផ្សាយ ១១ មីនា ២០១៩
200

ខេត្តព្រះវិហារ​៖​នៅ​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៩​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​និង​កិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សិរី​រា​ង្គ​។​រវាង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ​និង​ក្រុមហ៊ុន​”goldenricecambodiacoltd”​នៅ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា​សុខ​ហាច​អគ្គនាយក​ក្រុមហ៊ុន​”​ហ្គោល​ដិ​ន​រ៉ា​យ​ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី​”​ដែល​ព្រមព្រាង​ចុះកិច្ចសន្យា​និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហភាព​សហគម​ន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​។​ក្នុងការ​ប្រមូល​ទិញស្រូវ​សិរី​រា​ង្គ​ពី​បណ្ដា​សហគមន៍​កសិកម្ម​ក្នុង​ខេត្តព្រះវិហារ​ដែល​ស្រូវ​សិរី​រា​ង្គ​នេះ​ផលិតឡើង​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​និង​មាន​គុណភាព​ខ្ពស់​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​អភិបាលខេត្ត​បាន​បន្តថា​កាលពី​ឆ្នាំ​២០១៨​មាន​សហគមន៍​កសិក​ម្ម​ចំនួន​៣៤​ដែលមាន​សមាជិក​ជា​អ្នក​ផលិត​ប្រមាណ​៥.០០០​គ្រួ​សារបាន​ចុះកិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សិរី​រា​ង្គ​ឱ្យ​ក្រុមហ៊ុននាំចេញ​ក្នុង​បរិមាណ​១២.០០០​តោន​ហើយ​រំពឹងថា​នៅ​ឆ្នាំ​២០១៩​ការផ្គត់ផ្គង់​នឹង​កើនឡើង​ពី​១៥.០០០​តោន​ទៅ​២០.០០០​តោន​។​

លោក​អភិបាលខេត្ត​បានស្នើ​សុំឱ្យ​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ​និង​ក្រុមហ៊ុន​”​ហ្គោល​ដិ​ន​រ៉ា​យ​ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី​”​ត្រូវគោរព​តាម​កិច្ចសន្យា​ប្រកបដោយ​ភាពស្មោះត្រង់​និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​លើ​ការផ្គត់ផ្គង់​ស្រូវ​សិរី​រា​ង្គ​នេះ​ឱ្យមាន​ដំណើរការ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​បន្ត​នៅ​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​តទៅទៀត​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ឱ្យបាន​ជា​អតិបរមា​តាម​ទិសដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​នៅ​កម្ពុជា​ក៏ដូចជា​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

ចំនួនអ្នកចូលទស្សនា
Flag Counter