ចេញផ្សាយ ១៤ មីនា ២០១៩
243
ភ្នំពេញ:នៅព្រឹកថ្ងៃព្រហស្បតិ៏ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីបិទ សន្និបាតបូកសារុប ការងារកសិកម្ម យ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពីិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមតំណាងស្ថប័ននីតិប្បញ្ញត្តិ នីតិប្រតបត្តិ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃ គណអភបាលខេត្ត ឯកឧត្តម លោកជំទាវឯកអគ្គរាទូត ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍ វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ និងមន្រ្តីរាជការក្រោមឱវាទប្រមាណ ៥០០នាក់។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០ មានរយ:ពេល ០២ថ្ងៃកន្លះ គឺចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដែលការរៀបចំ ពិធីបើកសន្និបាតឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតី ។ សម្រាប់ឆ្នាំ នេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានទទួកប័ណ្ណសរសើរ ដែលបានខិតខំបំពេញការងារក្នុងវិស័យកសិកម្ម ក្នុងឆ្នាំ2018 ដោយទទួលបានចំណាត់ថ្នាក់លេខ 3 ទូទាំងប្រទេស។