មន្ដ្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបានសហការជាមួយមន្ដ្រីអគ្គនាយកដ្ឋានសុខភាពសត្វ ចុះយកវត្ថុវិភាគសាច់ដើម្បីបាក់តេរី Salmonella និង Staphylococcus aureus
ចេញ​ផ្សាយ ១៨ មីនា ២០១៩
204

ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៈ ថ្ងៃចន្ទ​១៣កើត​ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មន្ត្រីការិល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការជាមួយ មន្ត្រីវិទ្យាស្ថានជាតិស្រាវជ្រាវ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកវត្ថុវិភាគ សាច់ មាន់ និងសាច់ជ្រូក និងសម្ភាសន៍អ្នកលក់សាច់ អំពីការយល់ដឹងអំពីសុវត្តិភាពចំនីអាហារ ដើម្បី វិភាគរក បាក់តេរី Salmonella និង Staphylococcus aureus ដែលបាក់តេរីទាំងពីរនេះ មានហានិភ័យដល់សុខភាពមនុស្ស ក្នុងតំបន់​ នៅក្នុងផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិក្រពង់ប្រណាក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ចំនួនអ្នកចូលទស្សនា
Flag Counter