ចេញផ្សាយ ១៩ មីនា ២០១៩
248
ស្រុកឆែប ខេត្តព្រះវិហារ:ថ្ងៃចន្ទ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ បានរៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨និង លើកទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩។
១-បច្ចុប្បន្នសហគមន៏មានសមាជិកសរុប២៣១គ្រួសារ (ស្រី១៦៦) មកពីភូមិចំនួន៣មាន ភូមិសំបូរ ភូមិជោគជ័យ និងភូមិការឡោតនៃឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។
២-សហគមន៏មានទុនសរុបប្រមាណជាង ២០០លានរៀល និងមានភាគហ៊ុន ៥៤៤០ហ៊ុន ដោយ១ហ៊ុងស្មើ២០.០០០រៀល។
៣-មុខរបរសំខាន់ៗរបស់សហគមន៏ប្រចាំឆ្នាំ២០១៨មានដូចជា៖ ឥណទាណសាច់ប្រាក់ ចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនSOA កិច្ចសន្យាផលិតដំឡូងជូនក្រុមហ៊ុនCACC និងសេវាលក់ធាតុចូលកសិកម្មផងដែរ។
៤-ផែនការសហគមន៏សម្រាប់ឆ្នាំ២០១៩មាន ឥណទានសាច់ប្រាក់ ចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុនSOA និងក្រុមហ៊ុន Golden Rice Cambodia កិច្ចសន្យាផលិតដំឡូងជូនក្រុមហ៊ុនCACC និងសេវាលក់ធាតុចូលកសិកម្មផងដែរ។