ចេញផ្សាយ ២២ មីនា ២០១៩
212
ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់សហគមន៍កសិកម្មព្រះវិហារមានជ័យ និងពិធីតែងតាំងមន្ដ្រីរដ្ឋបាលព្រៃឈើព្រះវិហារ ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្មខេត្ត ដែលមានការអញ្ជើញចូលរួមពីតំណាងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត មន្ដ្រីរដ្ឋបាលព្រៃឈើខេត្ត អភិបាលក្រុង-ស្រុក លោក លោកស្រី តំណាងក្រុមហ៊ុនអង្គការដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍កសិកម្មខេត្តព្រះវិហារជាច្រើនរូបទៀត។
ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥២ ត្រូវនិងថ្ងៃទី២២ ខែមីនា គ.ស២០១៩ នៅភោជនីយដ្ឋានរស្មីចន្ទពេញវង្ស២ ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។