ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៩នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ តំណាងេកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចំនួន៤៣សហគន៍ តំណាងអោយប្រជាសហគមន៍ជាង១០០០០គ្រួសារ ទូទាំងខេត្តព្រះវិហារ មកទស្សនៈកិច្ចសិក្សាក្រុមហ៊ុនហ្គោដេនរាយ៍ ខេមបូឌា ស្ថិតក្នុងភូមិក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ គោលបំណងស្វែងយល់ពីខ្សែសង្វាក់តម្លៃផលិតកម្មលើដំណាំស្រូវ។ ក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនខាងលើបានចុះកិច្ចសន្យាទិញស្រូវពីសហភាពសហគមន៌ខេត្តព្រះវិហារ ប្រមាណ ពី 3000-5000តោន ជាមួយក្រុមហ៊ុន Golden Rice Cambodia។