ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ សហការជាមួយ គម្រោង CHAIN បានរៀបចំកិច្ចសន្ទនាថ្នាក់ខេត្ ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលបាតុភូត អែល នីណូ ខេត្តព្រះវិហារ ក្រោមធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ សមាសភាពចូលរួមមានមានមកពី គណៈកម្មាធិការគ្រោះមហន្តរាយថ្នាក់ខេត្ត/ស្រុក មេឃុំ តំណាងសហគមន៌ តំណាងមន្ទីរពាក់ព័ន្ឋ និងអង្កការដៃគូអភិវឌ្ឍន៌ មានចំនួនសរុបប្រមាណ 80 នាក់។ ការរៀបចំកិច្ចសន្ទនាថ្នាក់ខេត្តដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលបាតុភូត អែល នីណូនេះមានគោលបំណងនៃកិច្ចពិភាក្សាថ្នាក់ខេត្ត៖