ខេត្តព្រះវិហារ: ថ្ងៃពុធ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ៣ ខែមេសា ឆ្នាំ២០១៩ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី កិច្ចសន្យាឧបត្ថម្ភកធន ក្រោមការដឹកនាំដោយ លោកស្រី កែវ ចាន់ដារី ទីប្រឹក្សាសម្របសម្រួលខ្សែច្រវ៉ាក់ផលិតកម្មស្រូវរបស់អង្គការ GIZ គោលបំណងនៃវគ្គបណ្តុះបណ្តាល: ១. ទិដ្ឋភាពរួមអំពីកិច្ចន្យាឧបត្ថម្ភកធន ២. និតិវិធីក្នុងការធ្វើលទ្ធកម្ម ៣. ការរៀបចំឯកសារទូទាត់ ៤. ការរៀបចំឯកសារដើម្បីតំកល់ទុកក្នុងការិយាល័យអ្នកទទួល ៥. ការរៀបចំបញ្ជីតាមដានសាច់ប្រាក់ដែលមានក្នុងដៃ និងធនាគាររបស់រដ្ឋបាលស្រុក។ អ្នកចូលរួមសរុប ៣០នាក់/ស្រី ១៥នាក់ ដែលស្ថិតនៅសាលប្រជុំសាលាខេត្តបន្ទាយអានជ័យ ។