ចេញផ្សាយ ១០ មេសា ២០១៩
342
មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ រៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ត មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតចូលមកដល់ខាងមុខ។
............
នៅរសៀលថ្ងៃទី10 ខែមេសា ឆ្នាំ២០១៩នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារខេត្តព្រះវិហារ បាននិមន្តព្រះសង្ឃចំនួន៥ព្រះអង្គ សូត្រមន្ដចម្រើនព្រះបរិត្ត ប្រោះព្រំសុគន្ធវារី មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩ ដែលនឹងខិតចូលមកដល់ពេលខាងមុខ ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ឆ្នាំចាស់ ផ្លាស់ឆ្នាំថ្មីសូមឲ្យឧបទ្រពចង្រៃវិនាសសាបសូន្យ សិរីសួស្ដីឆ្នាំថ្មីចូរមានដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តគ្រប់លំដាប់ថ្នាក់ និងសមប្រកបតែសេចក្ដីសុខគ្រប់ពេលវេលា និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។