ស្រុកឆែប ខេត្តព្រះវិហារ៖ថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកវគ្គផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់របស់ថ្នាំពុលកសិកម្មនិងវិធីសាស្រ្តប្រើប្រាស់តាមបទដ្ឋានបច្ចេកទេស ដល់កសិករ នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ដែលមានកសិករចូលរួមចំនួន៤៤នាក់ ស្រ្តី៣៥នាក់ ។