ប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងចិន ចុះពិនិត្យដំណាំកៅស៊ូខេត្តព្រះវិហារ
ចេញ​ផ្សាយ ០១ ឧសភា ២០១៩
751
ខេត្រាព្រះវិហារ:នៅថ្ងៃអង្គារ ១១ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ប្រធានការិយាល័យកៅស៊ូបានចូលរួម ជាមួយក្រុមការងាររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ នៃសាធារណ:រដ្ឋប្រជាមានិតចិន (CATAS-RRI) បានចុះសិក្សាស្រាវជ្រាវការដាំដុះដំណាំកៅស៊ូនៅក្រុមហ៊ុនសុវណ្ណភូមិ ក្រុមហ៊ុនចំការកៅស៊ូទ្រី ភាព បឹងទន្លេរម្រេច ក្រុមហ៊ុនឆាយណាហ្រ្គេតខូស និងកៅស៊ូគ្រួសារនៅភូមិចំការស្រម៉ូវ ។ គោលបំណងដើម្បីស្វែងយល់អំពីការដាំដុះ ការលូតលាស់ ប្រភេទពូជ និងទិន្នផលដែលទទួលបានកន្លងមកនៅក្នុងខេត្តព្រះវិហារ ។
ចំនួនអ្នកចូលទស្សនា
Flag Counter