ស្រុករវៀង ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ៖ក្រុមហ៊ុន ឬទ្ធី ក្រានីត (ខេមបូឌា) ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកចៀរជ័រកៅស៊ូចំការឆ្នាំ២០១១ លើផ្ទៃដីចំនួន ១៩៣ហិកតា ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកឧកញ៉ា ឡេង ឬទ្ធី នាយកក្រុមហ៊ុនឬទ្ធីក្រានីត អាជ្ញាធរមូលដ្ឋាន ព្រមទាំងលោក លោកស្រី តំណាងក្រុមហ៊ុនសមាជិក VRG និងក្រុមហ៊ុនវិនិយោគចំការកៅស៊ូ បុគ្គលិក កម្មករ-និយោជិតជាច្រើនរូបទៀត។
គួររំលឹកថា ក្រុមហ៊ុន ឬទ្ធី ក្រានីត (ខេមបូឌា) ត្រូវបានរាជរដ្ឋាភិបាលយល់ព្រមផ្ដល់សម្បទានដី សេដ្ឋកិច្ចចំនួន ១.៦៤៦ហិកតា សម្រាប់វិនិយោគអភិវឌ្ឍន៍លើវិស័យដាំដុះដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ អាកាស្យា ស្វាយចន្ទី និងដំណាំបន្ទាប់បន្សំ) ផលិតវត្ថុធាតុដើមថ្មក្រានីត សេវាកម្ម និងវិស័យផ្សេងៗទៀត។