របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៤ ឧសភា ២០១៩
241

   សភាពការណ៍រួម

                ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។

   ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០១៩

                គិតមកត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 7,677 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 1,279ហិកតា លើផែនការ 89,500​ហិកតា ស្មើនឹង 1.43 %  ។             

    ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នំា២០១៩ អនុវត្តបាន៖

    -ដំណាំរួមផ្សំ និងសាកវប្បកម្ម            អនុវត្តបាន 419 ហិកតា               ស្មើនឹង 21.39%

    -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ    អនុវត្តបាន 633ហិកតា               ស្មើនឹង 54.66%

    -ដំណាំឧស្សាហកម្មរដូវ                              អនុវត្តបាន 13,355 ហិកតា           ស្មើនឹង 25.89%

   -ដំណាំឧស្សាហកម្មអចិន្រ្តៃ                    អនុវត្តបាន 3,497 ហិកតា            ស្មើនឹង 18.68%

    គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នំា២០១៩) មធ្យមសរុប 263.73 ម.ម

 

ចំនួនអ្នកចូលទស្សនា
Flag Counter