របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ ឧសភា ២០១៩
223

   សភាពការណ៍រួម

                ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។

   ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០១៩

                គិតមកត្រឹមថ្ងៃទី ខែឧសភា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 11,388 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 2,816ហិកតា លើផែនការ 89,500​ហិកតា ស្មើនឹង 3.15 %  ។             

    ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នំា២០១៩ អនុវត្តបានសរុបបាន 24,331ហិកតា ស្មើនឹង 33,14% នៃផែនការ 73,420 ហិកតា

    -ដំណាំរួមផ្សំ និងសាកវប្បកម្ម            អនុវត្តបាន 553 ហិកតា               ស្មើនឹង 28.23%

    -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ    អនុវត្តបាន 957 ហិកតា              ស្មើនឹង 82,64%

    -ដំណាំឧស្សាហកម្មរដូវ                              អនុវត្តបាន 15,627 ហិកតា           ស្មើនឹង 30,29%

   -ដំណាំឧស្សាហកម្មអចិន្រ្តៃ                    អនុវត្តបាន7,794 ហិកតា             ស្មើនឹង 38,43%

    គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២៧ខែឧសភា ឆ្នំា២០១៩) មធ្យមសរុប 286.90 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter