ស្រុករវៀង ខេត្តព្រះវិហារ ៖ នៅថ្ងៃច័ន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារផ្នែកទីផ្សារនៃកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ត្រីការិយាល័យកសិកម្មស្រុករវៀង បានចូលរួមសម្របសម្រួលក្នុងកិច្ចប្រជុំពិភាក្សាជាមួយកសិករក្រុមផលិត របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ នៅភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ដើម្បី៖ ១/បង្ហាញលទ្ធផលនៃការវាយតម្លៃទីផ្សារ នៅក្នុងស្រុកជ័យសែន។ ២/ស្វែងយល់ពីចំណាប់អារម្មណ៍របស់កសិករក្នុងការផ្គត់ផ្គង់កសិកផលទៅកាន់ទីផ្សារ។ ៣/ធ្វើផែនការចិញ្ចឹមមាន់ និងដាំបន្លែក្នុងក្រុម។ ៤/បញ្ហាប្រឈមផ្សេងៗ។ ៥/សិក្សាពីតម្រូវការគាំទ្រពីកម្មវិធីដល់កសិករ។ សរុបអ្នកចូលរួមចំនួន១៦នាក់ ស្រី១៤នាក់។ #គាំទ្រថវិកាដោយកម្មវិធី ASPIRE