ខណ្ឌរដ្ឋបាលជលផលខេត្តព្រះវិហារ បានរួមសហការជាមួយកងកំលាំងនគរបាលប៉ុស្ត៍ិ ចុះត្រួតពិនិត្យបទល្មើសនេសាទនៅតាមដងស្ទឹងសែន
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
220

ក្នុងទិសដៅថែរក្សាទុកឲ្យត្រីពងកូន ក្នុងរដូវបិទការនេសាទ
នៅ ថ្ងៃទី ០៥ មិថុនា ឆ្នាំ ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានរួមសហការជាមួយកងកំលាំងនគរបាល ប៉ុស្ត៍ិ ចុះត្រួតពិនិត្យបទល្មើសនេសាទនៅតាមដងស្ទឹងសែន ស្ថិតក្នុងស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ដោយជួបនូវបទល្មើស នៃការរបាំងស្បៃសាច់អួនកាត់ដងស្ទឹង ជាច្រើនកន្លែង។ ក្រុមការងារបានធ្វើការរុុះរើ និងបំផ្លាញចោលឧបករណ៍ស្បៃមុង និងស្បៃសាច់អួន៖
- របាំងព្រួលស្បៃអូនចំនួន៦ខ្សែ ប្រវែង៦៣០ម
- លូស្បៃមុងនិងសាច់អួនចំនួន ៧មាត់លូ
- បង្គោលចម្រឹងប្ញស្សីចំនួន២១០ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter