ក្រុងព្រះវិហារ ខេត្តព្រហវិហារ៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការធានាគុណផល ក្នុងការផ្សព្វផ្សាយវិធីសាស្ត្រ ចំនេះដឹង ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការធានាគុណភាពក្នុងការផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ទីប្រឹក្សាកម្មវិធី ក្រុមការងារសម្របសម្រួលរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ថ្នាក់ដឹកនាំ និងមន្រ្តីតំណាងមកពីសាលាកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពាក់ព័ន្ធ។
វគ្គបណ្តុះបណ្តាលផងដែរត្រូវបានរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧបត្ថម្ភដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។