ចេញផ្សាយ ១៣ មិថុនា ២០១៩
214
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពីលទ្ធផល នៃការសិក្សាវាយតម្លៃតំបន់ទេសភាពព្រៃឡង់ និងជុំវិញនៃគម្រោងព្រៃឡង់បៃតង ដែលរៀបចំដោយការិយាល័យតំណាងគ្រោង USAID ព្រៃឡង់បៃតង ប្រចាំខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក តំណាងក្រុមប្រឹក្សាឃុំ និងតំណាងសហគមន៍ ចូលរួមផងដែរ ៕