ចេញផ្សាយ ១៣ មិថុនា ២០១៩
184
ថ្ងៃពុធ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីការិយាល័យគ្រឿងយន្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសម្របសម្រួលពីការធ្វើផែនការអាជីវកម្មដាំបន្លែសំរាប់រដូវវស្សាចាប់ពីខែមិថុនា-ខែធ្នូ និងចុះជ្រើសរើសកសិករសំរាប់ធ្វើបង្ហាញបន្លែតាមបច្ចេកទេសអោយធន់ទ្រាំនឹងអាកាសធាតុដើម្បីជាការសិក្សាអនុវត្តន៍ផ្ទាល់របស់ក្រុមកសិករនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ដែលមានកសិករចូលរួម១២នាក់ ស្រី១១នាក់ ដោយមានការគាំទ្រពីគម្រោងសាកវប្បកម្មបន្លែផ្លែឈើ នៅកម្ពុជា ហៅកាត់ថា(CHAIN)