ចេញផ្សាយ ១៤ មិថុនា ២០១៩
289
ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃ ព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការណ៍ជាមួយបុគ្គលិកក្រុមហ៊ុន EAST-WEST SEED បានសម្រួលសម្រួលគាំទ្របច្ចេកទេសផលិតបន្លែ ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុម និងធ្វើផែនការអាជីវកម្មដាំដុះ ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០១៩ ដល់ក្រុមកសិករភូមិសង្កែរូង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ២២ នាក់ ស្រី ១៩ នាក់។ បន្ទាប់មកបានចុះប្រឹក្សាបច្ចេកទេសដល់កសិករដាំសណ្តែកកួរ ឈ្មោះ មាឃ កុយ ជាកសិករក្នុងបណ្តុំអាជីវកម្មបន្លែ នៅចម្ការស្រមូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ផងដែរ។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា។