ចេញផ្សាយ ១៤ មិថុនា ២០១៩
249
ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣។នៅក្នុងពិធីនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារព្រមទាំងមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ឃុំ សង្កាត់ជាច្រើនរូបទៀត។សូមបញ្ជាក់ថាក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៣ដែលបានជាប់ឆ្នោតសរុបចំនួន១៩រូបដោយឡែកក្រុមប្រឹក្សាស្រុក ក្រុងដែលជាប់ឆ្នោតសរុបចំនួន១១២រូប ដែលសុទ្ធតែជាមន្ត្រីគណបក្សប្រជាជនកម្ពុជា។