មន្ដ្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិពណ៌នាមុខតំណែង និងការរៀបចំលក្ខខណ្ឌការងារ
ចេញ​ផ្សាយ ១៩ មិថុនា ២០១៩
159

ខេត្តសៀមរាប៖ថ្ងៃពុធ ២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដឹកនាំដោយ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្តព្រះវិហារ និងលោក នាយរងខណ្ឌរដ្ឋបាលព្រៃឈើ /ជលផល ប្រធានការិយាល័យកសិ-ឧស្សាហកម្ម អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្រ្តីការិយាល័យរដ្ឋបាលបុគ្គលិក ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិពណ៌នាមុខតំណែង និងការរៀបចំលក្ខខណ្ឌការងារ ដែលមានរយៈពេល ០៣ ថ្ងៃ (ចាប់ថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០១៩) នៅសណ្ឋាគារវីជិនសុី ខេត្តសៀមរាប ដែលមានសមាសភាពចូលរួមមាន៖ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ចូលរួមសរុប៥៥ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter