ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៩
គិតមកត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 40,763 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 21,950 ហិកតា លើផែនការ 89,500ហិកតា ស្មើនឹង 24.53% ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នំា២០១៩ អនុវត្តបាន៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 784 ហិកតា ស្មើនឹង 40.02%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 977ហិកតា ស្មើនឹង 84.37%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 27,840 ហិកតា ស្មើនឹង 53.97%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 11,237 ហិកតា ស្មើនឹង 60.03%
គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នំា២០១៩) មធ្យមសរុប 394.15 ម.ម ។