ចេញផ្សាយ ២៧ មិថុនា ២០១៩
182
នៅថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មដាំដុះបន្លែ ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០១៩ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុម ដល់ក្រុមកសិករភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ដខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ១៤នាក់ ស្រី១៤ នាក់។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN)។