ចេញផ្សាយ ២៧ មិថុនា ២០១៩
163
នៅថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលលេីការប្រឹក្សា និងបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះបន្លែ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមដាំហូប នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ២០នាក់ ស្រី១៧នាក់។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN)។