នៅថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មផលិតកម្មដំណាំបន្លែចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០១៩ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុម ដល់ក្រុមកសិករភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ១០នាក់ ស្រី០៨ នាក់។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN)។