ចេញផ្សាយ ២៧ មិថុនា ២០១៩
203
នៅរសៀលថ្ងៃចន្ទ ៧ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីការិយាល័យផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ២រូប បានចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំលេខកូដបង់ចំណូលពីសេវាសាធារណ: ចំណូលពីទ្រព្យសម្បតិ្តរដ្ឋ និងចំណូលផ្សេង របស់មន្ទីរជំនាញសម្រាប់ថវិកាថ្នាក់ជាតិក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ(NRMIS)សម្រាប់ជំហានទី៣ ក្រោមអធិបតីភាព លោក ជា វណ្ណារ័ត្ន ប្រធាននាយកដ្ឋានចំណូលនៃអគ្គនាយកដ្ឋានរតនាគារជាតិ នៅសាលប្រជុំនៃអគ្គរតនាគារជាតិ រាជធានីភ្នំពេញ
រៀបចំដោយនាយកដ្ឋានចំណូលនៃអគ្គនាយកដ្ឋានរតនាគារជាតិ
អ្នកចូលរួមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥ រាជធានី-ខេត្ត