មន្ដ្រីអធិការកិច្ចថ្នាំកសិកម្មបានចុះត្រួតពិនិត្យ និងអនុវត្តន៍ច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តព្រះវិហារ
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
287

ខេត្តព្រះវិហារ៖ ថ្ងៃ ចន្ទ.អង្គារ ៧កើត ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨-៩ ខែកក្កដា ឆ្នាំ២០១៩ក្រុមការងារនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការណ៍ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្ម ចុះត្រួតពិនិត្យ និងអនុវត្តន៍ច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តព្រះវិហារ
+ គោលបំណងៈ ដើម្បីអោយអាជីវករ ទាំងអស់លក់ និងចែកចាយថ្នាំ ជីកសិកម្ម បា​នត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស និងត្រឹមត្រូវតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំ និងជីកសិកម្ម
+ សកម្មភាពៈ
- ណែនាំពីការដាក់តាំង រៀបចំលក់ថ្នាំ ជីកសិកម្ម អោយបាន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។
- ណែនាំអោយអាជីវករបញ្ឈប់ការលក់ និងចែកចាយថ្នាំ ជីកសិកម្មដែលពុំមាន បកប្រែជាភាសាខ្មែរ(គ្មានបញ្ជីការពីក្រសួង)។​
- ណែនាំអោយបន្តច្បាប់អាជីវកម្ម​(ចំពោះអ្នកដែលហួសសុពលភាព)។​
+ លទ្ធផលៈ
ក្រុមការងារបានចុះត្រួតពិនិត្យដេប៉ូចែកចាយចំនួន២ធំៗក្នុងក្រុងព្រះវិហារ និងបន្តចុះទៅស្រុកគូលែន សង្គមថ្មី និងស្រុករវៀងបានចំនួន១៤ដេប៉ូដែរក្នុងនោះដេប៉ូដែរ
លក់ស្របច្បាប់ មានចំនួន១៤ដេប៉ូ មិនស្របច្បាប់មានចំនួន២(មិនមានលិខិតអនុញ្ញាត លក់ផលិតមិនមានបញ្ចីការពីក្រសួង) វិធានការក្រុមការងារបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាកែតម្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter