របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៦ កក្កដា ២០១៩
215

    ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។

   ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០១៩

                គិតមកត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 63,013 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 41,020 ហិកតា លើផែនការ 89,500​ហិកតា ស្មើនឹង 45.83%  ។              

    ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នំា២០១៩ អនុវត្តបាន៖

    -ដំណាំរួមផ្សំ និងសាកវប្បកម្ម            អនុវត្តបាន 1,097ហិកតា             ស្មើនឹង 56.00%

    -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ    អនុវត្តបាន 1,107ហិកតា            ស្មើនឹង 95.60%

    -ដំណាំឧស្សាហកម្មរដូវ                              អនុវត្តបាន 31,560ហិកតា                      ស្មើនឹង 61.18%

   -ដំណាំឧស្សាហកម្មអចិន្រ្តៃ                    អនុវត្តបាន 12,341 ហិកតា                    ស្មើនឹង 65.92%

    គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០១៩) មធ្យមសរុប476.40 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter