នៅថ្ងៃចន្ទ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩ លោក ស៊ឹម ដា អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មដាំដុះតាមប្រភេទបន្លែ ដល់ក្រុមកសិករពាក់កណ្ដាលអាជីពភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ដខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ២២នាក់ ស្រី១៩ នាក់។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN)។