នៅថ្ងៃចន្ទ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩ កញ្ញា ហេង មួយសេង មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលការធ្វើផែនការអាជីវកម្មដាំដុះតាមប្រភេទបន្លែ ដល់ក្រុមកសិករពាក់កណ្ដាលអាជីពនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានអ្នកចូលរួម ០៦នាក់ ស្រី០៥ នាក់។ គាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា(CHAIN)។