ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អរគុណ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានយកទឹកដោះគោស្រស់ ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រវិហារ បានភ្លក់រសជាតិ ពិតជាឆ្ងាញ់ស្រស់ស្រាយមែន។
សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងចិញ្ចឹមគោយកទឹកដោះដើម្បីធ្វើយ៉ាងណាឱ្យការបង្កើនផលិតផល កសិកម្មថ្មីៗនិងជម្រុញផលិតកម្មសត្វនៅកម្ពុជាឱ្យមានសន្ទុះឡើង ហើយក្នុងករណីដែលលទ្ធផលនៃគម្រោងទទួលបានជោគជ័យ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នឹងធ្វើការពង្រីកពូជគោទៅដល់សហគមន៍ដើម្បីលើកកំពស់ជីវភាពប្រជាកសិករឱ្យបានប្រសើរឡើង ចៀសវាងការប្រកបមុខរបរចាស់ដោយការកាប់បំផ្លាញព្រៃឈើខុសច្បាប់និងបរបាញ់សត្វនៅក្នុងព្រៃឧទ្យាន។