ការប្រឡងប្រជែងជ្រើសរើសបេក្ខជនសិស្ស និសិត្ស និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៧ កក្កដា ២០១៩
479

សេចក្ដីជូនដំណឹង

ស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនសិស្ស និសិត្ស និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

-យោងលិខិតលេខ ៣៣៣៦ មស.សជណ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមុខងារសារធារណៈ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សូមជូនដំណឹងជាសាធារណៈដល់និស្សិត និងមន្ដ្រីរាជការទាំងពីរ ភេទ អោយបានជ្រាបថា៖ ក្នុងឆ្នាំ២០១៩នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការប្រឡងប្រជែងជ្រើសរើស អ្នកបច្ចេកទេសចំនួន ២០នាក់ សម្រាប់បម្រើការងារនៅអង្គភាពថ្នាក់កណ្ដាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ រាជធានី-ខេត្ត។ នៅក្នុងនោះដែរ ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ត្រូវការប្រឡងប្រជែងជ្រើសរើសអ្នកបច្ចេកទេសចំនួន នាក់ ដែលមានជំនាញឧត្តម ក្សេត្រសាស្ដ្រ ចំនួន០១នាក់ ជំនាញឧត្តមរុក្ខកម្ម ចំនួន០១នាក់

លក្ខណ្ឌនៃការជ្រើសរើស

១.បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ

២.លក្ខខណ្ឌអាយុត្រូវបានកំណត់ដូចខាងក្រោម៖

            -ចំពោះថ្នាក់បណ្ឌិតឡើងទៅត្រូវបានលើកលែងលក្ខខណ្ឌអាយុ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ការកំណត់អាយុយ៉ាងច្រើនបំផុត ត្រឹម៤០ឆ្នាំ បរិញ្ញាបត្រ ការកំណត់អាយុយ៉ាងច្រើនបំផុតត្រឹម៣៥ឆ្នាំ និងបរិញ្ញាបត្ររង ការកំណត់អាយុយ៉ាងច្រើនបំផុតត្រឹម ២៨ឆ្នាំ។

.ចំពោះបេក្ខជនជាមន្ដ្រីរាជការត្រូវបានលើកលែងលក្ខខណ្ឌអាយុ មានលិខិតអនុញ្ញាតអោយចូលរួមប្រឡងប្រជែង ពីប្រធានអង្គ ភាព។ ពេលជាប់ជាស្ថាពរត្រូវបានរៀបចំផ្ទេរក្របខណ្ឌទៅកន្លែងថ្មីដោយរក្សាអតីតភាពការងារ ប៉ុន្តែមិនរក្សាមុខតំណែងគ្រប់ គ្រងទេ។

៤.មិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ

៥.ចំពោះបេក្ខជនជានារី ជនពិការ និងអ្នករស់នៅតំបន់ដាច់ស្រយាលត្រូវបានផ្តល់អទិភាព និងលើកទឹកចិត្ត

            បេក្ខជន-បេក្ខនារីត្រូវមកទទួលពាក្យ និងដាក់ពាក្យសុំចុះឈ្មោះប្រឡង នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស) រាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១ វេលាម៉ោង១៧ និង០នាទី ជាកាលបរិច្ឆេទចុងក្រោយ នៃថ្ងៃឈប់ទទួលពាក្យ។

            ចំពោះកាលបរិច្ឆេទ និងមណ្ឌលប្រឡង នឹងជូនដំណឹងនៅពេលក្រោយ ។ សូមបេក្ខជនទាំងអស់តាមដានព័ត៌មាននៅ គេហទំព័រររបស់ក្រសួងមុខងារសាធារណៈ (www.mcs.gov.kh) ឬតាមបណ្ដាញសង្គមហ្វេសបុក (http://facebook.com/Civil ServiceCambodia/) ព័ត៌មានផ្សេងៗទៀត បេក្ខជនអាចទំនាក់ទំនងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ (ការិយាល័យរដ្ឋបាល-បុគ្គលិក) ឬអាចទំនាក់ទំនងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ ធនធានមនុស្ស Tel 012 727 664 / 012 916 904 / 099 911 124 / 012 53 73 73 ) រៀងរាល់ម៉ោងធ្វើការ។

ចំនួនអ្នកចូលទស្សនា
Flag Counter