ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គុយ ម៉ារីនឌី រដ្ឋលេខាធិការ នៃក្រសួងកសិកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ដ្រីរាជការចូលរួមសរុប ៧០នាក់/ស្រី ១៣នាក់។