លោក ឌី រស្មី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការបង្កើតអនុសាសន៍សម្រាប់ផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីជម្រាលនៅក្នុងខេត្តចំនួនបួននៃប្រទេសកម្ពុជា
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
175
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៩ លោក ឌី រស្មី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការបង្កើតអនុសាសន៍សម្រាប់ផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីជម្រាលនៅក្នុងខេត្តចំនួនបួននៃប្រទេសកម្ពុជា ក្រោមអធិបតីភាព លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដោយមានការសម្របសម្រួលពីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការ ActionAid Cambodia អ្នកចូលរួមសរុប ៣១នាក់/ស្រី ៥នាក់ ដែលស្ថិតនៅសាលប្រជុំភោជនីដ្ឋានលីហួត ខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter