របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
244

សភាពការណ៍រួម

                ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។

   ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០១៩

                គិតមកត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 69,620 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 48,714 ហិកតា លើផែនការ 89,500​ហិកតា ស្មើនឹង 54.43%  ។              

    ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នំា២០១៩ អនុវត្តបាន៖

    -ដំណាំរួមផ្សំ និងសាកវប្បកម្ម            អនុវត្តបាន 1,116ហិកតា             ស្មើនឹង 56.97%

    -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ    អនុវត្តបាន 1,109ហិកតា            ស្មើនឹង 95.77%

    -ដំណាំឧស្សាហកម្មរដូវ                              អនុវត្តបាន 32,076ហិកតា                      ស្មើនឹង 62.18%

   -ដំណាំឧស្សាហកម្មអចិន្រ្តៃ                    អនុវត្តបាន 12,378 ហិកតា                    ស្មើនឹង 66.12%

    គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នំា២០១៩) មធ្យមសរុប515.05 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter