មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាសាទ ខេត្តព្រះវិហារ (កម្មវិធីASPIRE) បានរៀបចំចុះកិច្ចសន្យាជាមួយអង្គការAVSF
ចេញ​ផ្សាយ ២៤ កក្កដា ២០១៩
122

​ខេត្តព្រះវិហារ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាសាទ ខេត្តព្រះវិហារ (កម្មវិធីASPIRE) បានរៀបចំចុះកិច្ចសន្យាជាមួយអង្គការAVSF ។ លោក ពឹង ទ្រីដា បានបញ្ចាក់ថាកសិករ​១.០០០​គ្រួសារ​មកពី​សហគម​ន៏​កសិកម្ម​ចំនួន​៥​ក្នុង​ខេត្តព្រះវិហារ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​ជីវភាព​រស់នៅ​និង​ចំណូល​ពី​ខ្សែចង្វាក់​តម្លៃ​ស្រូវ​និង​ផលិតកម្ម​របស់​ពួកគេ​ព្រមទាំង​អាច​ធានា​និរន្តរភាព​។​
​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​មាន​ពិធី​ចុះ​កិច្ចសន្យាជួល​សេវាកម្ម​(Contractingout)​រវាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ជាមួយ​អង្ក​ការ​អ្នក​ក្សេត្រសាស្ត្រ​គ្មាន​ព្រំដែន​(AVSF)​សហការ​ជាមួយ​សហភាព​សហគម​ន៏​កសិកម្ម​ព្រះវិហារ​មានជ័យ​(PMUAC)​។​

​សម្រាប់​ការជួល​សេវាកម្ម​ពី​ខាងក្រៅ​ដើម្បី​ពង្រឹង​ចំណេះដឹង​និង​សកម្មភាព​កសិករ​ស្តីពី​ខ្សែចង្វាក់​តម្លៃ​ស្រូវ​ការ​ស្តុក​ទុក​ការកែច្នៃ​ដល់​សហគម​ន៏​កសិកម្ម​ចំនួន​៥​នៅ​ស្រុក​ជាំ​ក្សាន្ត​ស្រុក​ជ័យ​សែន​និង​ស្រុក​ឆែប​ខេ​ត្តេ​ព្រះវិហារ​។​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​ថវិកា​គម្រោង​សរុប​ចំនួន​៧៨.១១០USD​។​

​ក្នុងនោះ​មានការ​គាំទ្រ​ដោយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​តាមរយៈ​ASPIRE​ចំនួន​៦០.០០០USD​រួម​នឹង​ថវិកាបដិភាគ​របស់​AVSF&PMUAC១៨១១០USD​ផងដែរ​៕

ចំនួនអ្នកចូលទស្សនា
Flag Counter