កាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៩លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានឱ្យដសឹងថាបើមិនមានផលប៉ះពាល់ដល់ទិន្នផលស្រូវដោយកត្តាធម្មជាតិទេយ៉ាងហោចណាស់សហគមន៍កសិកម្មទាំងអស់នៅក្នុងខេត្តព្រះវិហារអាចផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុនតាមកិច្ចសន្យាអាចកើនឡើងដល់២ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ។
លោកប្រាក់សុវណ្ណបានលើកឡើងក្នុងឱកាសដែលោកអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គរវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារនិងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា។រវាងលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារលោកសុងសារ៉នអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជាព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពនិងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត។
លោកប្រាក់សុវណ្ណបានថ្លែងថាក្នុងឆ្នាំ២០១៨កន្លងទៅនេះមានសហគមន៍កសិកម្មចំនួន៣៤មានសមាជិកជាអ្នកផលិតប្រមាណ៥.០០០គ្រួសារបានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គឱ្យក្រុមហ៊ុននាំចេញក្នុងបរិមាណជាង១២.០០០តោន។ដោយឡែកក្នុងឆ្នាំ២០១៩នេះយើងនៅតែបន្តផ្គត់ផ្គង់តាមរយៈកិច្ចសន្យានេះដដែលក្នុងបរិមាណលើសឆ្នាំមុនដោយសារការកើនឡើងចំនួនអ្នកផលិត។
អភិបាលខេត្តព្រះវិហារធ្វើការរំពឹងទុកថាយ៉ាងដូច្នេះថា៖”ប្រសិនបើមិនមានផលប៉ះពាល់ដល់ទិន្នផលស្រូវយ៉ាងហោចណាស់សហគមន៍កសិកម្មទាំងអស់និងអាចផ្គត់ផ្គង់បានកើនឡើងដល់២ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ។បើគិតទាំងបរិមាណដែលយើងនិងចុះកិច្ចសន្យាពីសហគមន៍កសិកម្មចំនួន២២ដែលមានបរិមាណសរុបជាង១.៧០០០តោន”។
ជាមួយគ្នានេះដែរលោកប្រាក់សុវណ្ណបានលើកឡើងថាតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងសហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារនិងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា។ដោយមានការសហការនិងការជួយជ្រោមជ្រែងពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារព្រមទាំងអង្កការជាដៃគូរនានាលោកសង្ឃឹមនិងជឿជាក់ថាភាពក្រីក្ររបស់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារនិងត្រូវបានកាត់បម្ថយមួយកម្រិតថែមទៀត។
អភិបាលខេត្តព្រះវិហារក៏បានថ្លែងអំណរគុណផងដែរដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារដែលបានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចសម្របសម្រួលរវាងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជានិងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យក្នុងការប្រមូលទិញស្រូវសរីរាង្គឱ្យត្រូវតាមស្តង់ដាអឺរ៉ុប និងអាមេរិកសម្រាប់លក់ឱ្យក្រុមហ៊ុនធ្វើការនាំចេញ៕