លោក ជិន សុខន មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការណ៍ជាមួយក្រុមការងារគម្រោងឈេន បានរៀបចំប្រជុំពហុភាគីពាក់ព័ន្ធ (MSP) ដើម្បីបង្កើតបណ្តុំអាជីវកម្មបន្
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
135

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ០៩ រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ លោក ជិន សុខន មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការណ៍ជាមួយក្រុមការងារគម្រោងឈេន បានរៀបចំប្រជុំពហុភាគីពាក់ព័ន្ធ (MSP) ដើម្បីបង្កើតបណ្តុំអាជីវកម្មបន្លែ ដោយមានការចូលរួមពីកសិករផលិតបន្លែ ក្រុមប្រឹក្សាឃុំ តំណាងក្រុមហ៊ុន EAST WEST SEED, REMIX តំណាងអង្គការ GIZ, អាជីវករទិញលក់បន្លែ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ដោយមានអ្នកចូលរួមសរុប ៤៦(ស្រី១៧នាក់)ដែលស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ចំនួនអ្នកចូលទស្សនា
Flag Counter