ថ្ងៃសុក្ រ១០រោច ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បាននាំមកនូវទៀនព្រះវស្សា បច្ច័យទ័យទាន ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនយកមកប្រគេនព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា ចំនួន ២វត្ត ក្នុងនោះរួមមាន «វត្តស្វាយដំណាក់ និងសុវណ្ណរតនៈ(ហៅវត្តអូរទ្រលោក) ដែលស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីទំនុកបម្រុង ព្រះសង្ឃក្នុងពេលចូលកាន់ព្រះវស្សា អស់ថិរវេលា ៣ខែ សូមអនុមោទនាបុណ្យគ្រប់ៗ គ្នា។