ចេញផ្សាយ ៣០ កក្កដា ២០១៩
118
នៅព្រឹកថ្ងៃសុក្រ ១០រោច ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហការណ៍ជាមួយក្រុមការងារគម្រោងឈេន បានរៀបចំប្រជុំពហុភាគីពាក់ព័ន្ធ (MSP) ដើម្បីបង្កើតបណ្តុំអាជីវកម្មបន្លែ ដោយមានការចូលរួមពីកសិករផលិតបន្លែ តំណាងក្រុមហ៊ុន EAST WEST SEED, ភូមិកសិកម្មធម្មជាតិ(NAV) ដោយមានអ្នកចូលរួមសរុប ១៧នាក់ ស្រី០៥ នាក់។