សភាពការណ៍រួម
ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៩
គិតមកត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 74,500 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 53,283 ហិកតា លើផែនការ 89,500ហិកតា ស្មើនឹង 59.53% ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នំា២០១៩ អនុវត្តបាន៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 1,124ហិកតា ស្មើនឹង 57.38%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 1,138ហិកតា ស្មើនឹង 98.27%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 35,886ហិកតា ស្មើនឹង 69.57%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 12,610 ហិកតា ស្មើនឹង 67.36%
គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៩) មធ្យមសរុប750.18 ម.ម ។