លោក ផេង សុវណ្ណបូពា៌ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការមុខជំនួញទីផ្សារទិញ លក់ស្វាយចន្ទី
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
168
ថ្ងៃព្រហស្បតិ៍ ៩រោច-សុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០១៩ លោក ផេង សុវណ្ណបូពា៌ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការមុខជំនួញទីផ្សារទិញ លក់ស្វាយចន្ទីពីសមាជិកសហគមន៍កសិកម្មដល់សហគមន៍កសិកម្មចំនួន៣ សហគមន៍ក្នុងនោះមាន:AC រមទសាមគ្គីមានជ័យ,AC រមណីយសាមគ្គី,AC រស្មីលើកកម្ពស់កសិករ សរុបថ្នាក់ដឹកនាំសហគមន៍ចូលរួម២៤ នាក់,ស្រី១៣ នាក់ដែលបណ្តុះបណ្តាលនៅសាលាធនធាន ក្នុងវិទ្យាល័យរវៀង ស្រុករវៀង ខេត្តព្រះវិហារ គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ចំនួនអ្នកចូលទស្សនា
Flag Counter