នៅរសៀលថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីចុះហត្ថលេខាកិច្ចសន្យាកសិកម្ម លើផលិតកម្មដំឡូងមីសរីរាង្គ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ជាមួយសហគមន៍កសិកម្មចំនួន៨ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប៦០០០ទៅ៧០០០តោនសម្រាប់ឆ្នាំ២០១៩-២០២០ខាងមុខ ក្នុងនោះមាន: -សហគមន៍កសិកម្មក្របៅព្រហ្មទេព -សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី -សហគមន៍កសិកម្មត្បែងពីសាមគ្គីរីកចំរើន -សហគមន៍កសិកម្មលើកកំពស់កសិករ -សហគមន៍កសិកម្មជាំក្សាន្តជាយដែនមានជ័យ -សហគមន៍កសិកម្មរំដោះស្រែសាមគ្គី -សហគមន៍កសិកម្មរំដួលសាមគ្គីម្លូព្រៃជាយដែន -សហគមន៍កសិកម្មសង្កែពីរ