ចេញផ្សាយ ៣០ កក្កដា ២០១៩
116
នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំដែរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកទីប្រឹក្សា និងមន្ត្រីអនុវត្តកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រជុំពិភាក្សា ជាមួយក្រុមការងារមកពី នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ការអនុវត្តវិធីសាស្រ្តទាំង ៥ សម្រាប់ថវិកាកម្មវិធី និងវាយតម្លៃការបញ្រ្ជាបការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផ្សព្វផ្សាយកសិកម្ម កម្មវិធី ASPIRE ក្រោមការដឹកនាំ លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
អ្នកចូលរួមសរុប ១៥នាក់/ស្រី ៣នាក់។