នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រី អយ ទូច អនុប្រធានមន្ទីរកសិកម្ រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំស្តីពីការចាត់តាំងអនុវត្តន៍ទិសដៅក្នុងការលុបបំបាត់ការជួញដូរប្រេីប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ត នឹងកន្លែងសប្បាយដ្ឋានក្នុងខេត្តព្រះវិហារ នាចុងឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការ មេបញ្ជាការរង ស្នងការរងនគរបាលខេត្ត មន្ត្រីរាជការក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ហេីយក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ស៊ូ សិរី អភិបាលរងខេត្ត ស្នេីសុំដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួម សហការទប់ស្កាត់ ការជួញដូរ សារធាតុញៀន ត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញឲ្យខានតែបាន និងសូមអោយស្ថាប័ន អង្គភាព ពាក់ព័ន្ធនិងការទទួលខុសកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមក្លឹបកម្សាន្ត នឹងកន្លែងសប្បាយដ្ឋាន ត្រូវឆ្លើយតបទៅនឹងផែនការសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវធ្វើសកម្មភាព ឱ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត តាមរយៈការពង្រឹង និងពង្រីក កិច្ចសហការ ដោយចលនាឱ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គមសំដៅធ្វើយ៉ាងណាឱ្យគ្រប់ក្រុមគោលដៅងាយរងគ្រោះ ដែលភាពច្រើនជាយុវជន ឱ្យបានទទួលការអប់រំផ្សព្វផ្សាយ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន៕