របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្ម គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៦ សីហា ២០១៩
240

ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។

   ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០១៩

                គិតមកត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 83,185 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 61,506 ហិកតា លើផែនការ 89,500​ហិកតា ស្មើនឹង 68.72%  ។             

    ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នំា២០១៩ អនុវត្តបាន៖

    -ដំណាំរួមផ្សំ និងសាកវប្បកម្ម            អនុវត្តបាន 1,162ហិកតា             ស្មើនឹង 59.32%

    -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ    អនុវត្តបាន 1,139ហិកតា            ស្មើនឹង 98.36%

    -ដំណាំឧស្សាហកម្មរដូវ                              អនុវត្តបាន 40,918ហិកតា                      ស្មើនឹង 79.32%

   -ដំណាំឧស្សាហកម្មអចិន្រ្តៃ                    អនុវត្តបាន 12,725ហិកតា                     ស្មើនឹង 67.98%

    គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នំា២០១៩) មធ្យមសរុប809.30 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter